គន្លឹះសុខភាព

loading...
Loading...

រន្ធត់ណាស់ អាងតែឯងធំ ចឹងម៉ែន (Video)



រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ កាលពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​១៩ កញ្ញា ២០១៦ ស្ថិត​ត្រង់​ចំណុច​ភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​មួយ​គ្រឿង​ពេល​កំពុង​ចេញពី​បុរី​ពី​បុរី​​មួយកន្លែង ក៏​បាន​វាក់​ជាមួយ​ម៉ូតូ​មាន​មនុស្ស​ជិះ​២​នាក់ បណ្តាល​ឱ្យ​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ។ ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ង្វៀ​ង យ៉ា​ន់​ថា​ន់ អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​បាក់​ខែង​លើ (​ស្លាប់​ពេញ​បញ្ជូន​ទៅ​សង្គ្រោះ​) ចំណែក​ម្នាក់​ទៀត​រង​របួសធ្ងន់​ឈ្មោះ​ចូ​វ យ៉ុ​ង​វិ អាយុ​១៤​ឆ្នាំ ជិះ​ម៉ូតូ​សង់​កូរ៉េ ពាក់​ស្លាក​លេខ​កណ្តាល 1H-1253 ។ រីឯ​បើករថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​រត់​បាត់ ក្រោយ​កើតហេតុ បន្សល់​ទុក​រថយន្ត ពាក់​ស្លាក​លេខ​5A-1271​។ ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ខាងលើ​បើក​ចេញពី​បុរី «​ឌឹ​មេគង្គ​» យ៉ាង​លឿន ដើម្បី​ឆ្លងផ្លូវ​ទៅ​ខាងឆ្វេង​ដៃ ។ ស្រប​ពេល​នោះ ស្រាប់តែ​មាន​ម៉ូតូ​របស់​ជន​រង​គ្រោះ​ជិះ​មក​ពីមុខ ក៏​ត្រូវ​រថយន្ត​នោះ​បុក​ទាំង​កំរោល បណ្តាល​ឱ្យ​ដាច់​កង់​ម៉ូតូ និង​មនុស្ស​ស្លាប់​១ របួស​១​តែ​ម្តង ។ 
ប្រភពៈកោះសន្តិភាព