គន្លឹះសុខភាព

loading...
Loading...

ការ​ច្នៃប្រឌិត​បង្កើត​ទីតាំង​តូច​ៗ​បញ្ចូល​ក្នុងខ្សែភាពយន្ត​របស់​អ្នកដឹកនាំ​រឿង​ហូ​លី​វូ​ដ (Video)


នៅ​ក្នុង​ខ្សែភាពយន្ត​ហូ​លី​វូ​ដ មួយ​ចំនួន​រំលេច​ទីតាំង​ដ៏​អស្ចារ្យ​ដូច​ជា​ប្រាសាទ ជួរ​ភ្នំ និង​ទីក្រុង​ទំនើប​ដ៏​កម្រ​មាន ហើយ​ទស្សនិកជន​យល់​ថា អាច​ជា​រូបភាព​បង្កើត​ឡើង​ពី​កុំព្យូទ័រ ឬ​ជា​រូបភាព​3D​ជាដើម ។ តើ​វា​ដូច​ជា​ការ​យល់​ឃើញ​នោះ​ទេ ? តាម​ការណ៍​ពិត​ទីតាំង​ទាំងនោះ​គេ​ច្នៃ​ជា​ប្លង់​គំរូតូច​ៗ​ដែល​មើលទៅ​មាន​លក្ខណៈ​ជា​វត្ថុ​ពិត ។ ការ​ច្នៃប្រឌិត​បង្កើត​ប្លង់​គំរូ​ដូច​វត្ថុ​ពិត​ទាំងនោះ​គួរ​ឱ្យ​កោតសរសើរ​ដល់​អ្នកដឹកនាំ​រឿង។ ជាក់ស្តែង​ប្លង់​គំរូ​ទីក្រុង​ទំនើប និង​ប្រាសាទ​ជាដើម បាន​បង្ហាញ​ក្នុង​ខ្សែភាពយន្ត​មួយ​ចំនួន ដែល​ធ្វើ​ឱ្យ​ទស្សនិកជន​ខ្លះ​យល់​ថា​ជា​ការ​រចនា​ដោយ​កុំព្យូទ័រ ឯ​ខ្លះ​ទៀត​ឆ្ងល់​ថា​តើ​វា​មាន​ពិត​នៅ​ទីណា? ​ខ្សែភាពយន្ត​មួយ​ចំនួន​ដែល​អ្នក​និពន្ធ​ច្នៃ​ប្រឌិតបង្កើតប្លង់​គំរូ​​ដូចជា ៖ ១-រឿង The Fifth Element ២-រឿង Superman Returns ៣-រឿង Para Norman ៤-រឿង Inception ៥-រឿង Batman (1989) ៦-រឿង Harry Potter ៧-រឿង Indiana Jones and the Raiders of the Lost Ark ៨-រឿង Bramdead ៩-រឿង The Grand Budapest Hotel ១០-រឿង The Lord of the Rings ១១-រឿង Superman (1978) ១២-រឿង Goldeneye 
ប្រពភៈ កោះសន្តិភាព