បុរសឥណ្ឌាម្នាក់លេបកាំបិត៤០ដើមចូលពោះ (Video)
CNNកាលពីពេល ថ្មីៗកន្លងមកផ្សាយថា បុរសឥណ្ឌាអាយុ៤២ឆ្នាំម្នាក់ បានវះកាត់យកកាំបិតចំនួន៤០ដើមចេញពីក្នុងពោះ ក្រោយពីលេបចូលក្នុងរយៈពេល២ខែកន្លងមក ។
លោកវេជ្ជកបណ្ឌិតJatinder Malhotra ប្រចាំការនៅមន្ទីរពេទ្យក្នុងក្រុងAmritsar រដ្ឋPunjab ភាគខាងជើងប្រទេសឥណ្ឌា ប្រាប់PNNថា លោកនិងក្រុមគ្រូពេទ្យ រួមទាំងអ្នកជំនួយការភ្ញាក់ផ្អើលក្នុងពេលវះកាត់ កាលពីថ្ងៃទី១៩ សីហា ២០១៦ ព្រោះកំហុសឆ្គងតិចតួច មានន័យថាបុរសនោះអាចស្លាប់បាត់បង់ជីវិត ។
វេជ្ជបណ្ឌិតMalhotraបញ្ជាក់ថា ក្នុង អំឡុងពេលបំពេញការងារវះកាត់អស់រយៈពេលជាង២០ឆ្នាំកន្លងមក លោក មិនធ្លាប់ជួសជុលការវះកាត់បែបនេះពីមុនមកទេ ។ នៅមុនពេលចាប់ផ្តើមវះកាត់ លោកនិងក្រុមគ្រូពេទ្យចំណាយពេលប្រហែល២ថ្ងៃ វិនិច្ឆ័យ និងដាក់ផែនការវះកាត់ ។ អំឡុងពេលវះកាត់ប្រទះឃើញកាំបិតប្រវែង១៧សង្ទីម៉ែត្រ រួមទាំងកាំបិតផ្សេងទៀតសរុបមានចំនួន៤០ដើម ក្នុងពោះអ្នកជំងឺ។ អ្នកជំងឺនោះមានអាការខុសប្រក្រតី ផ្នែកផ្លូវចិត្ត ។
PNN បន្តទៀតថា ក្រោយពេលវះកាត់ប្រកបដោយសុវត្ថិភាព អ្នកជំងឺបានទទួលការថែទាំពីក្រុមគ្រូពេទ្យយ៉ាងដិតដល់ ខណៈពេលរូបគេសុំទោសដល់ក្រុមគ្រួសារ រួមទាំងថ្លែងអំណរគុណដល់គ្រូពេទ្យដែលបានជួយជីវិត ៕
ប្រភពៈកោះសន្តិភាព
ប្រភពៈកោះសន្តិភាព